Vinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo SliderVinaora Nivo Slider

M.I.S in the News

សាលា អន្តរជាតិម៉ូឌេន បង្ហាញពីកម្មវិធី ធ្វើតេស្ត ភាសាអង់គ្លេស Cambridge ESOL

ភ្នំពេញៈ សាលារៀន អន្តរជាតិម៉ូឌេន ដែលជាសាលាបណ្តុះបណ្តាល ភាសារអង់គ្លេស ភាសាខ្មែរ និងជំនាញផ្សេងៗ នៅកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ បានបើកសិក្ខាសាលា បង្ហាញពីកម្មវិធី ធ្វើតេស្ត ភាសាអង់គ្លេស Cambridge ESOL ដែលជាកម្មវិធីធ្វើ តេស្តសមត្ថភាពសិស្ស ដ៏មានប្រសិទ្ធភាព ដល់សិស្សានុសិស្ស នានា របស់ខ្លួន ។

លោក បុង ពុធរដ្ឋា អគ្គនាយកសាលា អន្តរជាតិម៉ូឌេន (Modern International School) បានមានប្រសាសន៍ថា នេះជាឱកាសដ៏ពិសេសមួយ សម្រាប់ សិស្សានុសិស្ស របស់សាលារៀន អន្តរជាតិ ម៉ូឌេនផ្ទាល់ ក៏ដូចជាសិស្សានុសិស្ស មកពីគ្រប់មជ្ឈដ្ឋាន អាចចូលរួមប្រលងតេស្ត ភាសាអង់គ្លេស ជាមួយកម្មវិធី Cambridge ESOL បានគ្រប់ៗគ្នា ហើយវិញ្ញាប័នប័ត្រ (Certificate) នឹងចេញ ដោយ Cambridge ESOL នៃចក្រភពអង់គ្លេស មានទទួលស្គាល់ជាអន្តរជាតិ នៅក្នុងប្រទេសធំ ដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា ញូវហ្សេឡេន និងបណ្តាប្រទេសនានា មួយចំនួន នៅលើសកលលោកជាដើម ។

លោកបញ្ជាក់ថា សាលាអន្តរជាតិម៉ូឌេន តែងតែនាំយកកម្មវិធីសិក្សា សំខាន់ៗជាច្រើន ដែលកំពុង ពេញនិយម នៅប្រទេសរីកចម្រើននានា មកបង្ហាត់បង្រៀន សិស្សានុសិស្សនានា នៅកម្ពុជា ។ យ៉ាងណាម៉ិញសព្វថ្ងៃ សាលារៀនកំពុងតែ បញ្ជ្រាបចូល នូវកម្មវិធីសិក្សាទាំងនោះ ជាមួយនឹងការបើកថ្នាក់ ភាសាអង់គ្លេសពេញម៉ោង ពីថ្នាក់មត្តេយ្យ ដល់កម្រិតខ្ពស់ ដែលបង្រៀនដោយ គ្រូបរទេស និង ថ្នាក់ចំណេះទូទៅ ភាសាខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ផងដែរ ។

លោកបន្ថែមទៀតថា កម្មវិធីសិក្សាភាសាខ្មែរ ត្រូវបានរៀបចំឡើង ដោយស្របទៅតាមកម្មវិធីសាលារដ្ឋ និង ទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះទៀត សាលា មានបើកថ្នាក់បង្រៀន កុំព្យូទ័រ កីឡាបាល់ទាត់ របាំ តន្រ្តី ហ្គីតា អ័រក និងការ៉ាតេ ដោយឥតគិតថ្លៃ បន្ថែមទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

COUNTRY COUNTER

Free counters!

ASSOCIATED WITH

 


 
Free business joomla templates